الشمس
The Sun • 15 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1(អល់ឡោះ)ទ្រង់ស្បថនឹងព្រះអាទិត្យ ហើយនិងពេលព្រឹក។
2(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលដែលវារះ និងលិច។
3(ទ្រង់)ស្បថនឹងពេលថ្ងៃនៅពេលដែលវាបានបញ្ចេញពន្លឺ។
4(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់។
5(ទ្រង់)ស្បថនឹងមេឃ និងសំណង់ដ៏ឥតខ្ចោះរបស់វា។
6(ទ្រង់)ស្បថនឹងផែនដី និងភាពលាតសនឹ្ធងរបស់វា។
7(ទ្រង់)ស្បថនឹងជីវិត និងលក្ខណៈសមសួនរបស់វា។
8ហើយទ្រង់បានធ្វើគេស្គាល់(ដឹង)នូវអ្វីដែលជាអំពើអាក្រក់ និងអ្វីដែលជាអំពើល្អ។
9ពិតជាបានទទួលជោគជ័យហើយ អ្នកដែលជម្រះសម្អាតខ្លួន(ដោយការសាងអំពើល្អ)។
10ហើយពិតជាទទួលនូវការខាតបង់ហើយ អ្នកដែលធ្វើឱ្យខ្លួនមានភាពកខ្វក់(ដោយការសាងអំពើអាក្រក់)។
11ក្រុមសាមូទបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដោយការបំពាន
12នៅពេលដែលអពមង្គលម្នាក់ក្នុងចំណោមពួកគេបានក្រោកឈរឡើង(ដើម្បីប្រឆាំង)។
13ពេលនោះ អ្នកនាំសាររបស់អល់ឡោះ(ព្យាការីសឡេះ)បាននិយាយទៅកាន់ពួកគេថា៖ (ចូរពួកអ្នកប្រយ័ត្នចំពោះ)សត្វអូដ្ឋញីរបស់អល់ឡោះ និងវេនផឹកទឹករបស់វា។
14តែពួកគេបានប្រឆាំង ហើយក៏បានសម្លាប់សត្វអូដ្ឋញីនោះ។ ពេលនោះ ព្រះជាម្ចាស់ក៏បានដាក់ទណ្ឌកម្មលើពួកគេព្រោះតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។
15ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់វានោះឡើយ។