التكوير
The Overthrowing • 29 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1នៅពេលដែលព្រះអាទិត្យត្រូវបានមូរ
2និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ
3និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើង
4និងនៅពេលដែលមេអូដ្ឋផើម ត្រូវបានគេបោះបង់ចោល
5និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ
6និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ
7និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំ(ឱ្យនៅតាមក្រុមរៀងខ្លួន)
8និងនៅពេលទារិកា(ដែលគេកប់ទាំងរស់)ត្រូវបានគេសួរថា៖
9តើដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់បែបនេះ?
10និងនៅពេលដែលបញ្ជីកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែកចាយ
11និងនៅពេលដែលមេឃាត្រូវបានគេយកចេញ
12និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង
13និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត(អ្នកដែលកោតខ្លាចអល់ឡោះ)
14(កាលណាហេតុការណ៍ទាំងនោះកើតឡើង) បុគ្គលគ្រប់រូបនឹងដឹងពីអ្វីដែលខ្លួនបានសាង។
15(អល់ឡោះ)ស្បថនឹងហ្វូងតារាដែលបាត់ពន្លឺ។
16(ទ្រង់)ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់ទៅវិញ។
17(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាចាប់ផ្តើមងងឹត
18(ទ្រង់)ស្បថនឹងពេលព្រលឹម នៅពេលដែលចាប់ផ្តើមបពោ្ចញពន្លឺ។
19ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាបន្ទូល(របស់អល់ឡោះ)ដែលត្រូវបាននាំមកដោយម៉ាឡាអ៊ីកាត់ដ៏ឧត្តុង្គឧត្តម(ជីព្រីល)
20ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ព្រះជាម្ចាស់នៃអារ៉ស្ហ។
21ជាអ្នកដែលត្រូវបានអ្នកដែលនៅទីនោះ(លើមេឃ)គោរពតាម ជាអ្នកដែលស្មោះត្រង់បំផុត។
22ហើយមិត្ដភក្តិរបស់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់) ពុំមែនជាមនុស្សវិកលចរិតឡើយ។
23ហើយជាការពិតណាស់ គាត់បានឃើញគេ(ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។
24ហើយគាត់ក៏មិនមែនជាអ្នកកំណាញ់ក្នុងការផ្សព្វផ្សាយសាររបស់អល់ឡោះនោះដែរ។
25ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់ស្ហៃតនដែលត្រូវគេដាក់បណ្តាសានោះឡើយ។
26ដូចនេះ តើសតិបញ្ញារបស់ពួកអ្នកបាត់បង់ទៅណាហើយ?
27វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ
28សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ។
29ហើយពួកអ្នកមិនអាចមានចេតនា(ស្ថិតនៅមាគ៌ាត្រឹមត្រូវ)នោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ។