الرحمن
The Most Merciful • 78 ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1ព្រះជាម្ចាស់ដ៏មហាសប្បុរស។
2ទ្រង់បានបង្រៀនគម្ពីរគួរអាន។
3ទ្រង់បានបង្កើតមនុស្សលោក។
4ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយ។
5ព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរតាមគន្លងរបស់វាយ៉ាងជាក់លាក់។
6ហើយរុក្ខជាតិនិងដើមឈើទាំងឡាយពួកវាក្រាបស៊ូជោត(ចំពោះអល់ឡោះ)។
7ហើយចំពោះមេឃ ទ្រង់បានលើកវាឡើង ហើយទ្រង់បានដាក់នូវភាពយុត្តិធម៌(នៅលើផែនដី)
8ដើម្បីកុំឱ្យពួកអ្នក(ឱមនុស្សលោក)មានការបំពាននៅក្នុងការថ្លឹងថ្លែង។
9ហើយចូរពួកអ្នកថ្លឹងដោយភាពយុត្តិធម៌ និងមិនត្រូវគៃបំបាត់នៅក្នុងការថ្លឹងឡើយ។
10ហើយចំពោះផែនដី ទ្រង់បានសន្ធឹងវាដើម្បីឱ្យសត្វលោកទាំងឡាយ(រស់នៅ)។
11នៅលើផែនដីនោះ មានផ្លែឈើ និងដើមល្មើដែលមានចង្កោមផ្លែជាច្រើន
12ព្រមទាំងគ្រាប់ធញ្ញជាតិដែលមានសំបក និងរុក្ខជាតិដែលមានក្លិនក្រអូប។
13ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
14ទ្រង់បានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)អំពីដីស្ងួត ប្រៀបដូចជាដីដែលគេដុត។
15ហើយទ្រង់បានបង្កើតជិនពីអណ្តាតភ្លើង។
16ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
17(ទ្រង់)ជាព្រះជាម្ចាស់នៃកន្លែងទាំងពីរដែលព្រះអាទិត្យរះ និងកន្លែងទាំងពីរដែលព្រះអាទិត្យលិច(ទាំងក្នុងរដូវក្ដៅ និងរដូវរងា)។
18ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
19ទ្រង់ធ្វើឱ្យសមុទ្រពីរ(ទឹកប្រៃនិងទឹកសាប)ជួបគ្នា។
20នៅរវាងវាទាំងពីរ គឺមានរបាំងខណ្ឌមិនឱ្យវាទាំងពីរជ្រាបចូលគ្នាបានឡើយ។
21ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
22គជ់ខ្យង ហើយនិងផ្កាថ្ម គឺចេញពីសមុទ្រទាំងពីរ។
23ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
24ហើយ(ការសម្រួលឲ្យ)សំពៅដ៏ធំដែលធ្វើដំណើរលើផ្ទៃសមុទ្រប្រៀបដូចភ្នំនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។
25ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
26រាល់អ្វីៗទាំងអស់នៅលើវា(ផែនដី) គឺត្រូវតែវិនាសអន្តរាយ។
27លើកលែងព្រះភ័ក្រ្តនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរសប៉ុណ្ណោះដែលគង់វង្ស(ជាអមតៈ)។
28ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
29រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺបួងសួងសុំពីទ្រង់។ ជារៀងរាល់ថ្ងៃ ទ្រង់ចាត់ចែងកិច្ចការ(របស់ទ្រង់)។
30ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
31យើងនឹងធ្វើការទូទាត់ដល់ពួកអ្នក ឱពួកមនុស្ស និងជិនទាំងឡាយ!
32ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
33ឱពួកជិន និងមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានសមត្ថភាពអាចចេញផុតពីជ្រុងទាំងឡាយនៃមេឃជាច្រើនជាន់និងផែនដី ចូរពួកអ្នកចេញឲ្យផុតចុះ។ ពួកអ្នកមិនអាចចេញផុតបានឡើយ លើកលែងតែមានអំណាចណាមួយ។
34ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
35គេបញ្ជូនអណ្តាតភ្លើង និងលោហធាតុទៅកាន់អ្នកទាំងពីរ(ឱមនុស្សលោកនិងជិន)។ ដូច្នេះ អ្នកទាំងពីរមិនអាចជួយគ្នាបាននោះឡើយ។
36ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
37នៅពេលដែលមេឃបែកប្រេះ ពេលនោះ វាក្លាយជាពណ៌ក្រហមប្រៀបដូចប្រេងដែលកំពុងពុះ។
38ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
39ហើយនៅក្នុងថ្ងៃនោះ មនុស្សលោកនិងជិននឹងមិនត្រូវបានគេសួរពីបាបកម្មរបស់ខ្លួននោះឡើយ។
40ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
41គេស្គាល់ពួកឧក្រិដ្ឋជនទាំងឡាយតាមរយៈសញ្ញាសម្គាល់របស់ពួកគេ រួចគេបានចាប់សក់បង្ហើយ និងជើងរបស់ពួកគេ(បោះគ្រវែងទៅក្នុងនរក)។
42ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
43(មានគេពោលទៅកាន់ពួកទាំងនោះថា៖) នេះហើយជានរកជើហាន់ណាំដែលពួកឧក្រិដ្ឋជនទាំងឡាយបានបដិសេធចំពោះវានោះ។
44ពួកគេនៅវិលវល់រវាងវា(ភ្លើងនរក) និងរវាងទឹកដ៏សែនក្តៅបំផុត។
45ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
46រីឯសម្រាប់អ្នកដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ គឺទទួលបានឋានសួគ៌ពីរ។
47ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
48ឋានសួគ៌ទាំងពីរនេះ គឺមានមែកឈើដែលពោរពេញទៅដោយផ្លែផ្កា។
49ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
50នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលហូរ។
51ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
52នៅក្នុងវាទាំងពីរផងដែរ រាល់ផ្លែឈើទាំងអស់ គឺមានជាគូៗ(ពីរប្រភេទ)។
53ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
54ពួកគេទម្រេតខ្លួននៅលើពូកដែលកម្រាលរបស់វាធ្វើពីសូត្រក្រាស់។ ហើយរាល់ផ្លែឈើ(ក្នុងឋានសួគ៌នោះ) គឺស្ថិតនៅជិតពួកគេបង្កើយ។
55ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
56នៅក្នុងនោះ មានស្រ្តីទេពអប្សរជាច្រើនដែលមិនសម្លឹងទៅកាន់បុរសណាក្រៅពីស្វាមីរបស់ពួកនាងឡើយ ហើយក៏គ្មានមនុស្សឬជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះដែរ។
57ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
58ពួកនាង(ស្រស់ស្អាត)ប្រៀបដូចជាត្បូងទទឹម និងផ្កាថ្ម។
59ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
60តើពុំមែនទេឬដែលការតបស្នងចំពោះអ្នកដែលសាងអំពើល្អ គឺគ្មានអ្វីក្រៅពីប្រការល្អនោះ?
61ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
62ហើយក្រៅពីឋានសួគ៌ទាំងពីរនោះ គឺមានឋានសួគ៌ពីរផ្សេងទៀត។
63ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
64វាទាំងពីរនោះ គឺមានពណ៌បៃតងចាស់។
65ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
66នៅក្នុងវាទាំងពីរ គឺមានប្រភពទឹកចំនួនពីរដែលបញ្ចេញទឹកយ៉ាងច្រើនឥតឈប់ឈរ។
67ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
68នៅក្នុងវាទាំងពីរនេះដែរ គឺមានផ្លែឈើ ល្មើ និងផ្លែទទឹម។
69ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
70នៅក្នុងនោះផងដែរ គឺមានស្រ្តីដ៏ល្អប្រពៃ និងស្រស់ស្អាតជាច្រើន។
71ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
72បណ្តាស្រ្តីសួគ៌ាត្រូវបានបិទបាំងនៅក្នុងពន្លា។
73ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
74គ្មានមនុស្សនិងជិនណាម្នាក់ធ្លាប់ប៉ះពាល់ពួកនាងមុនពួកគេនោះឡើយ។
75ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
76ពួកគេទម្រេតខ្លួននៅលើខ្នើយដែលមានស្រោមពណ៌បៃតង និងកម្រាលព្រំដ៏ប្រណិត។
77ដូច្នេះ តើមានឧបការគុណណាមួយនៃព្រះជាម្ចាស់របស់អ្នកទាំងពីរ(ជិន និងមនុស្សលោក)ដែលអ្នកទាំងពីរបដិសេធនោះ?
78មហាពរជ័យព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលពោរពេញទៅដោយភាពថ្កុំថ្កើង និងភាពសប្បុរស។