الفاتحة
The Opening • 7 ayahs • Meccan
1ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។
2សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
3ទ្រង់(ជាម្ចាស់)មហាសប្បុរស មហាអាណិតស្រលាញ់។
4ជាស្តេចគ្រប់គ្រងនាថ្ងៃបរលោក។
5ចំពោះទ្រង់(តែមួយគត់)យើងខ្ញុំគោរពសក្ការៈ ហើយចំពោះទ្រង់(តែមួយគត់)យើងខ្ញុំសុំជំនួយ។
6សូមទ្រង់មេត្តាចង្អុលបង្ហាញយើងខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវផង។
7គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននូវឧបការគុណដល់ពួកគេ ពុំមែនជា(មាគ៌ា)ពួកដែលត្រូវគេខឹងសម្បាចំពោះពួកគេ ហើយក៏ពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងនោះដែរ។