الليل
The Night • 21 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1(អល់ឡោះ)ស្បថនឹងពេលយប់ នៅពេលដែលផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។
2ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺ។
3ហើយទ្រង់ស្បថនឹងអ្វីដែលទ្រង់បានបង្កើត មានប្រុស មានស្រី។
4ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺខុសៗគ្នា។
5រីឯអ្នកដែលបានបរិច្ចាគ និងកោតខ្លាច(អល់ឡោះ)
6ហើយមានការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ
7យើងនឹងសម្រួលដល់គេនូវកិច្ចការទាំងឡាយរបស់គេ។
8រីឯជនណាដែលកំណាញ់ និងមិនត្រូវការការតបស្នងរបស់អល់ឡោះ
9ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះ
10យើងនឹងសម្រួលដល់គេទៅកាន់ការលំបាក។
11ហើយទ្រព្យសម្បត្តិរបស់គេមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់គេនោះឡើយនៅពេលគេធ្លាក់ទៅក្នុងនរកនោះ។
12ជាការពិតណាស់ តួនាទីរបស់យើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវ។
13ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។
14ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ។
15គ្មាននរណាម្នាក់ចូលក្នុងវានោះទេ លើកលែងតែអ្នកដែលអពមង្គលប៉ុណ្ណោះ
16គឺអ្នកដែលបដិសេធ និងងាកចេញ(ពីការមានជំនឿ)។
17ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតអំពីវា(ឋាននរក)។
18ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីជម្រះសម្អាតខ្លួន(ពីបាបកម្ម)។
19គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិដើម្បីសងគុណនរណាម្នាក់នោះឡើយ
20ក្រៅតែពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាខ្ពង់ខ្ពស់ប៉ុណ្ណោះ។
21ហើយគេពិតជានឹងពេញចិត្ដជាមិនខាន។