Ad-Duha

الضحى

The Morning Hours11 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

وَٱلضُّحَىٰ﴿١

1(អល់ឡោះ)ស្បថនឹងពេលព្រឹក។

وَٱلَّيۡلِ إِذَا سَجَىٰ﴿٢

2(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាងងឹត។

مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ﴿٣

3ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបោះបង់អ្នក និងមិនបានខឹងសម្បា(នឹងអ្នក)នោះឡើយ។

وَلَلۡأٓخِرَةُ خَيۡرٞ لَّكَ مِنَ ٱلۡأُولَىٰ﴿٤

4ហើយជាការពិតណាស់ ថ្ងៃបរលោក គឺល្អប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។

وَلَسَوۡفَ يُعۡطِيكَ رَبُّكَ فَتَرۡضَىٰٓ﴿٥

5ហើយព្រះជាម្ចាស់របស់អ្នកពិតជានឹងប្រទានឱ្យអ្នក(នូវការប្រោសប្រទានគ្រប់បែបយ៉ាងនៅថ្ងៃបរលោក) ហើយអ្នកប្រាកដជានឹងពេញចិត្តជាមិនខាន។

أَلَمۡ يَجِدۡكَ يَتِيمٗا فَـَٔاوَىٰ﴿٦

6តើទ្រង់មិនបានឃើញអ្នកជាក្មេងកំព្រា រួចទ្រង់បានផ្តល់ទីជម្រកដល់អ្នកទេឬ?

وَوَجَدَكَ ضَآلّٗا فَهَدَىٰ﴿٧

7ហើយទ្រង់បានឃើញអ្នកជាមនុស្សដែលមិនដឹង(អ្វីទៅជាគម្ពីរគួរអាន និងអ្វីជាជំនឿ) រួចទ្រង់ក៏បង្រៀនដល់អ្នក។

وَوَجَدَكَ عَآئِلٗا فَأَغۡنَىٰ﴿٨

8ហើយទ្រង់បានឃើញអ្នកមានជីវភាពក្រីក្រ រួចទ្រង់ក៏បានធ្វើឱ្យអ្នកមានបាន។

فَأَمَّا ٱلۡيَتِيمَ فَلَا تَقۡهَرۡ﴿٩

9ដូច្នេះ ចំពោះក្មេងកំព្រា ចូរអ្នកកុំគាបសង្កត់(ពួកគេ)ឱ្យសោះ។

وَأَمَّا ٱلسَّآئِلَ فَلَا تَنۡهَرۡ﴿١٠

10ហើយចំពោះអ្នកសុំទាន ចូរអ្នកកុំគំហក(ដាក់ពួកគេ)។

وَأَمَّا بِنِعۡمَةِ رَبِّكَ فَحَدِّثۡ﴿١١

11ហើយចំណែកឯឧបការគុណនៃព្រះជាម្ចាស់របស់អ្នក ចូរអ្នករៀបរាប់(អំពីវា)ចុះ។

RELATED SURAHS