القدر
The Power • 5 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1ជាការពិតណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)នៅក្នុងយប់ឡៃឡាតុលកទើរ។
2ហើយតើអ្វីដែលធ្វើឲ្យអ្នក(ឱព្យាការីមូហាំម៉ាត់)ដឹងថា អ្វីទៅជាយប់ឡៃឡាទុលកទើរនោះ?
3យប់ឡៃឡាទុលកទើរ គឺល្អប្រសើរជាងមួយពាន់ខែ។
4ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលបានចុះមកក្នុងយប់នោះដោយមានការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជាទាំងឡាយ។
5យប់នោះពោរពេញសន្តិភាព រហូតដល់ពេលហ្វាជើរះ(ទៀបភ្លឺ)។