العلق
The Clot • 19 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដែលបានបង្កើត(អ្វីៗទាំងអស់)ចុះ។
2ទ្រង់បានបង្កើតមនុស្សលោកពីតំណក់ឈាមមួយដុំ។
3ចូរអ្នក(មូហាំម៉ាត់)សូត្រចុះ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មហាសប្បុរសបំផុត។
4ទ្រង់ជាអ្នកដែលបានបង្រៀន(ឱ្យចេះសរសេរ)ដោយស្លាបប៉ាកកា។
5ទ្រង់បង្រៀនមនុស្សនូវអ្វីដែលគេមិនធ្លាប់បានដឹង។
6ជាការពិតណាស់ មនុស្សលោកពិតជាអ្នកដែលបំពានបំផុត
7ដោយសារតែគេយល់ឃើញថា រូបគេមានគ្រប់គ្រាន់ហើយ។
8ពិតប្រាកដណាស់ កន្លែងវិលត្រឡប់(នៅថ្ងៃបរលោក) គឺឆ្ពោះទៅកាន់ព្រះជាម្ចាស់របស់អ្នក។
9តើអ្នកឃើញដែរឬទេ អ្នកដែលបានហាមឃាត់
10ខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នៅពេលដែលគេប្រតិបត្តិសឡាតនោះ?
11តើអ្នកយល់ឃើញយ៉ាងណា ប្រសិនបើអ្នកដែលត្រូវបានគេហាមឃាត់នោះស្ថិតនៅលើការចង្អុលបង្ហាញ
12ឬជាអ្នកដែលប្រើ(មនុស្ស)ឱ្យកោតខ្លាច(អល់ឡោះ)នោះ?
13តើអ្នកយល់ឃើញយ៉ាងណាដែរ ប្រសិនបើអ្នកដែលហាមឃាត់គេនោះបានបដិសេធ និងងាកចេញ
14តើគេមិនដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ឃើញបំផុត(នូវអ្វីដែលគេបានធ្វើ)នោះ?
15មិនដូច្នោះឡើយ! ប្រសិនបើគេមិនបញ្ឈប់ទង្វើនោះទេនោះ យើងនឹងចាប់ក្បាលរបស់គេទម្លាក់ទៅក្នុងនរកជាមិនខាន
16គឺក្បាលអ្នកដែលភូតកុហក និងប្រព្រឹត្តអំពើខុសឆ្គង។
17ដូចេ្នះ ចូរទុកឱ្យគេស្រែកហៅក្រុមរបស់គេ(ឱ្យមកជួយគេ)ចុះ
18យើងក៏នឹងហៅឆ្មាំនរកដូចគ្នា។
19មិនដូច្នោះឡើយ។ ចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ។ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួន(ទៅកាន់ទ្រង់)។