At-Tin

التين

The Fig8 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

وَٱلتِّينِ وَٱلزَّيۡتُونِ﴿١

1(អល់ឡោះ)ស្បថនឹងផ្លែទីន(ផ្លែល្វាអារ៉ាប់) និងផ្លែហ្សៃទូន(ផ្លែអូលីវ)។

وَطُورِ سِينِينَ﴿٢

2(ទ្រង់)ស្បថនឹងភ្នំទួរស៊ីណា(ភ្នំស៊ីណៃ)។

وَهَٰذَا ٱلۡبَلَدِ ٱلۡأَمِينِ﴿٣

3(ទ្រង់)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)ដែលមានសុវត្ថិភាព។

لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِيٓ أَحۡسَنِ تَقۡوِيمٖ﴿٤

4ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកស្ថិតក្នុងទ្រង់ទ្រាយមួយដ៏ល្អប្រពៃបំផុត។

ثُمَّ رَدَدۡنَٰهُ أَسۡفَلَ سَٰفِلِينَ﴿٥

5ក្រោយមក យើងបានត្រឡប់គេទៅកាន់កន្លែងដែលទាបបំផុត(ឋាននរក)

إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَلَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٖ﴿٦

6លើកលែងតែបណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យគ្មានទីបញ្ចប់ឡើយ។

فَمَا يُكَذِّبُكَ بَعۡدُ بِٱلدِّينِ﴿٧

7ដូច្នេះ បន្ទាប់ពីនោះ តើអី្វមួយដែលធ្វើឱ្យអ្នក(ឱមនុស្សលោក)បដិសេធនឹងការបង្កើតឲ្យរស់ឡើងវិញ?

أَلَيۡسَ ٱللَّهُ بِأَحۡكَمِ ٱلۡحَٰكِمِينَ﴿٨

8តើមិនមែនអល់ឡោះជាម្ចាស់ទេឬដែលជាអ្នកកាត់សេចក្ដីដ៏សុក្រឹតបំផុតក្នុងចំណោមអ្នកកាត់សេចក្ដីទាំងឡាយនោះ?

RELATED SURAHS