Al-Fajr

الفجر

The Dawn30 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

وَٱلۡفَجۡرِ﴿١

1(អល់ឡោះ)ស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។

وَلَيَالٍ عَشۡرٖ﴿٢

2(ទ្រង់)ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។

وَٱلشَّفۡعِ وَٱلۡوَتۡرِ﴿٣

3(ទ្រង់)ស្បថនឹងចំនួនគូ និងចំនួនសេស។

وَٱلَّيۡلِ إِذَا يَسۡرِ﴿٤

4(ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាកន្លងផុតទៅ។

هَلۡ فِي ذَٰلِكَ قَسَمٞ لِّذِي حِجۡرٍ﴿٥

5តើការស្បថទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញាទេឬ?

أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِعَادٍ﴿٦

6តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទ

إِرَمَ ذَاتِ ٱلۡعِمَادِ﴿٧

7និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងសំណង់ខ្ពស់ៗ

ٱلَّتِي لَمۡ يُخۡلَقۡ مِثۡلُهَا فِي ٱلۡبِلَٰدِ﴿٨

8ដែលគេ(អល់ឡោះ)មិនដែលបានបង្កើតដូចវានោះឡើយនៅលើទឹកដីនេះ?

وَثَمُودَ ٱلَّذِينَ جَابُواْ ٱلصَّخۡرَ بِٱلۡوَادِ﴿٩

9ហើយ(តើទ្រង់បានធ្វើដូចមេ្ដចចំពោះ)ក្រុមសាមូដដែលពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋាននោះ

وَفِرۡعَوۡنَ ذِي ٱلۡأَوۡتَادِ﴿١٠

10និងចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើន

ٱلَّذِينَ طَغَوۡاْ فِي ٱلۡبِلَٰدِ﴿١١

11ដែលពួកគេបានបំពាននៅក្នុងទឹកដី(របស់ពួកគេ)នោះ?

فَأَكۡثَرُواْ فِيهَا ٱلۡفَسَادَ﴿١٢

12ពិតណាស់ ពួកគេបានបង្កវិនាសកម្មយ៉ាងច្រើននៅលើទឹកដីនោះ។

فَصَبَّ عَلَيۡهِمۡ رَبُّكَ سَوۡطَ عَذَابٍ﴿١٣

13ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ។

إِنَّ رَبَّكَ لَبِٱلۡمِرۡصَادِ﴿١٤

14ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក ទ្រង់ពិតជាអ្នកដែលឃ្លាំមើល។

فَأَمَّا ٱلۡإِنسَٰنُ إِذَا مَا ٱبۡتَلَىٰهُ رَبُّهُۥ فَأَكۡرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّيٓ أَكۡرَمَنِ﴿١٥

15រីឯមនុស្សលោក កាលណាព្រះជាម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើង និងប្រទាននូវឧបការគុណដល់គេ គេនិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ។

وَأَمَّآ إِذَا مَا ٱبۡتَلَىٰهُ فَقَدَرَ عَلَيۡهِ رِزۡقَهُۥ فَيَقُولُ رَبِّيٓ أَهَٰنَنِ﴿١٦

16រីឯកាលណាទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះរូបគេវិញ គេបែរជានិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំអាប់ឱន។

كَلَّاۖ بَل لَّا تُكۡرِمُونَ ٱلۡيَتِيمَ﴿١٧

17ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្តសប្បុរសចំពោះក្មេងកំព្រាឡើយ។

وَلَا تَحَٰٓضُّونَ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ﴿١٨

18ហើយពួកអ្នកក៏មិនជំរុញគ្នាឱ្យផ្តល់អាហារដល់ជនក្រីក្រនោះដែរ។

وَتَأۡكُلُونَ ٱلتُّرَاثَ أَكۡلٗا لَّمّٗا﴿١٩

19ហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយយ៉ាងខ្លាំង។

وَتُحِبُّونَ ٱلۡمَالَ حُبّٗا جَمّٗا﴿٢٠

20ហើយពួកអ្នកថែមទាំងស្រលាញ់ទ្រព្យសម្បត្ដិខ្លាំងហួសហេតុ។

كَلَّآۖ إِذَا دُكَّتِ ٱلۡأَرۡضُ دَكّٗا دَكّٗا﴿٢١

21មិនដូច្នោះឡើយ! នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយ

وَجَآءَ رَبُّكَ وَٱلۡمَلَكُ صَفّٗا صَفّٗا﴿٢٢

22ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានយាងមកដល់ និងម៉ាឡាអ៊ីកាត់ជាច្រើនបានតម្រៀបគ្នាជាជួរៗ។

وَجِاْيٓءَ يَوۡمَئِذِۭ بِجَهَنَّمَۚ يَوۡمَئِذٖ يَتَذَكَّرُ ٱلۡإِنسَٰنُ وَأَنَّىٰ لَهُ ٱلذِّكۡرَىٰ﴿٢٣

23ហើយនៅថ្ងៃនោះ គេបាននាំមកនូវនរកជើហាន់ណាំ។ នៅថ្ងៃនោះ មនុស្សលោកនឹងភ្ញាក់រលឹក។ តើការភ្ញាក់រលឹកនោះអាចផ្តល់ផលប្រយោជន៍ដល់គេយ៉ាងដូចម្តេច?

يَقُولُ يَٰلَيۡتَنِي قَدَّمۡتُ لِحَيَاتِي﴿٢٤

24គេនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! គួរណាស់តែខ្ញុំបានសាងអំពើល្អសម្រាប់ឆាកជីវិតរបស់ខ្ញុំ(ក្នុងថ្ងៃនេះ)!

فَيَوۡمَئِذٖ لَّا يُعَذِّبُ عَذَابَهُۥٓ أَحَدٞ﴿٢٥

25ដូច្នេះ នៅក្នុងថ្ងៃនោះ គ្មាននរណាម្នាក់អាចដាក់ទណ្ឌកម្មដូចទណ្ឌកម្មរបស់ទ្រង់នោះឡើយ។

وَلَا يُوثِقُ وَثَاقَهُۥٓ أَحَدٞ﴿٢٦

26ហើយក៏គ្មាននរណាម្នាក់អាចចងចំណង ដូចចំណងរបស់ទ្រង់នោះដែរ។

يَٰٓأَيَّتُهَا ٱلنَّفۡسُ ٱلۡمُطۡمَئِنَّةُ﴿٢٧

27ឱព្រលឹងដែលមានភាពនឹងនរ!

ٱرۡجِعِيٓ إِلَىٰ رَبِّكِ رَاضِيَةٗ مَّرۡضِيَّةٗ﴿٢٨

28ចូរអ្នកត្រលប់ទៅកាន់ព្រះជាម្ចាស់របស់អ្នកដោយការពេញចិត្តចំពោះទ្រង់ ហើយទ្រង់ក៏ពេញចិត្តចំពោះអ្នកដែរ។

فَٱدۡخُلِي فِي عِبَٰدِي﴿٢٩

29ដូច្នេះ ចូរអ្នកចូលក្នុងចំណោមខ្ញុំបម្រើរបស់យើង(ដែលជាអ្នកសាងទង្វើកុសល)។

وَٱدۡخُلِي جَنَّتِي﴿٣٠

30ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។

RELATED SURAHS