Al-Ghashiyah

الغاشية

The Overwhelming26 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ﴿١

1តើរឿងរ៉ាវនៃថ្ងៃបរលោក(ជាថ្ងៃដែលមនុស្សគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់)បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?

وُجُوهٞ يَوۡمَئِذٍ خَٰشِعَةٌ﴿٢

2នៅក្នុងថ្ងៃនោះ ទឹកមុខ(ពួកគ្មានជំនឿ)មានភាពអាប់ឱន។

عَامِلَةٞ نَّاصِبَةٞ﴿٣

3ពួកគេទទួលនូវការងារដែលហត់នឿយបំផុត។

تَصۡلَىٰ نَارًا حَامِيَةٗ﴿٤

4ពួកគេទទួលរងនូវកម្តៅភ្លើងនរកដ៏សែនក្ដៅបំផុត។

تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٖ﴿٥

5គេបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។

لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٖ﴿٦

6គ្មានចំណីអាហារសម្រាប់ពួកគេឡើយ លើកលែងតែចំណីអាហារដ៏អាក្រក់បំផុតប៉ុណ្ណោះ។

لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٖ﴿٧

7វាមិនបានធ្វើឱ្យគេធំធាត់ ហើយក៏មិនធ្វើឱ្យគេបាត់ឃ្លាននោះដែរ។

وُجُوهٞ يَوۡمَئِذٖ نَّاعِمَةٞ﴿٨

8នៅថ្ងៃនោះ ទឹកមុខ(អ្នកមានជំនឿ)ពោរពេញដោយភាពសប្បាយរីករាយ

لِّسَعۡيِهَا رَاضِيَةٞ﴿٩

9ដោយសារពួកគេពេញចិត្តចំពោះការខិតខំប្រឹងប្រែង(របស់ខ្លួន)។

فِي جَنَّةٍ عَالِيَةٖ﴿١٠

10(ពួកគេ)ស្ថិតក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។

لَّا تَسۡمَعُ فِيهَا لَٰغِيَةٗ﴿١١

11នៅក្នុងឋានសួគ៌នោះ គេមិនឮនូវពាក្យសម្តីឥតបានការឡើយ។

فِيهَا عَيۡنٞ جَارِيَةٞ﴿١٢

12នៅទីនោះ គឺមានប្រភពទឹកហូរជាច្រើន។

فِيهَا سُرُرٞ مَّرۡفُوعَةٞ﴿١٣

13នៅទីនោះដែរ គឺមានគ្រែខ្ពស់ៗជាច្រើន

وَأَكۡوَابٞ مَّوۡضُوعَةٞ﴿١٤

14និងកែវដែលគេបានរៀបចំទុករួចជាសេ្រច

وَنَمَارِقُ مَصۡفُوفَةٞ﴿١٥

15ព្រមទាំងខ្នើយកើយដែលគេរៀបជាជួរៗ

وَزَرَابِيُّ مَبۡثُوثَةٌ﴿١٦

16ហើយនិងកម្រាលព្រំជាច្រើនដែលគេបានក្រាលរួចជាសេ្រច។

أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ﴿١٧

17ដូច្នេះ តើពួកគេមិនសង្កេតមើលទៅកាន់សត្វអូដ្ឋទេឬ ថាតើវាត្រូវបានគេបង្កើតយ៉ាងដូចម្តេច?

وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ﴿١٨

18និងសង្កេតមើលទៅកាន់មេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងយ៉ាងដូចមេ្ដច?

وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ﴿١٩

19និងសង្កេតមើលទៅកាន់ភ្នំទាំងឡាយ ថាតើគេភ្ជាប់វាទៅនឹងដីយ៉ាងដូចមេ្ដច?

وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ﴿٢٠

20និងសង្កេតមើលទៅកាន់ផែនដី ថាតើគេលាតសន្ធឹងវាយ៉ាងដូចមេ្ដច?

فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٞ﴿٢١

21ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់រំលឹកចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដាស់រំលឹកប៉ុណ្ណោះ។

لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ﴿٢٢

22អ្នកពុំមែនជាអ្នកបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។

إِلَّا مَن تَوَلَّىٰ وَكَفَرَ﴿٢٣

23ក៏ប៉ុន្តែ ជនណាដែលបានងាកចេញ ហើយប្រឆាំង

فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ﴿٢٤

24អល់ឡោះនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

إِنَّ إِلَيۡنَآ إِيَابَهُمۡ﴿٢٥

25ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។

ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم﴿٢٦

26បន្ទាប់មក ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង(តែមួយគត់)។

RELATED SURAHS