الانشقاق
The Splitting Open • 25 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1នៅពេលដែលមេឃត្រូវប្រេះបែក
2ហើយវាបានស្តាប់បង្គាប់ព្រះម្ចាស់របស់វា ហើយសក្ដិសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។
3និងនៅពេលដែលផែនដីត្រូវបានគេលាតសន្ធឹង
4ហើយវាបានបពោ្ចញនូវអ្វីមាននៅក្នុងខ្លួនវា និងធ្វើឱ្យខ្លួនវាទទេស្អាត។
5ហើយវាបានស្តាប់បង្គាប់ព្រះជាម្ចាស់របស់វា ហើយសក្ដិសមបំផុតចំពោះវាក្នុងការធ្វើដូច្នោះ។
6ឱមនុស្សលោក!ពិតប្រាកដណាស់ រូបអ្នកគឺជាអ្នកដែលសាងទង្វើទាំងឡាយចំពោះព្រះជាម្ចាស់របស់អ្នក ហើយអ្នកនឹងជួបទ្រង់ជាមិនខាន។
7ដូច្នេះ ចំពោះជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីខាងស្ដាំ
8រូបគេនឹងត្រូវគេជំនុំជម្រះនូវការជំនុំជម្រះមួយយ៉ាងងាយស្រួល។
9ហើយគេនឹងត្រលប់ទៅជួបជុំគ្រួសាររបស់គេវិញដោយសប្បាយរីករាយ។
10ចំណែកឯជនណាដែលត្រូវបានគេប្រគល់សៀវភៅកំណត់ត្រា(ទង្វើ)របស់គេពីក្រោយខ្នង
11ពិតណាស់ គេនឹងស្រែកដង្ហោយថា៖ អន្ដរាយហើយខ្ញុំ!
12ហើយរូបគេនឹងត្រូវចូលឋាននរកដ៏សន្ធោសន្ធៅ។
13ពិតប្រាកដណាស់ រូបគេធ្លាប់រស់នៅជាមួយនឹងក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។
14ពិតណាស់ រូបគេគិតស្មានថា រូបគេនឹងមិនត្រឡប់មកមានជីវិតជាថ្មីម្តងទៀត(ដើម្បីជំនុំជម្រះ)នោះទេ។
15មិនដូច្នោះឡើយ! ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់គេមហាឃើញបំផុតចំពោះគេ។
16(អល់ឡោះ)ស្បថនឹងពន្លឺពណ៌ក្រហម(នៅឯជើងមេឃ)។
17(ទ្រង់)ស្បថនឹងពេលយប់ និងអ្វីដែលគេប្រមូលផ្តុំក្នុងពេលយប់។
18(ទ្រង់)ស្បថនឹងព្រះចន្ទនៅពេលវារះពេញវង់។
19ពួកអ្នក(ឱមនុស្សលោក)ពិតជានឹងវិវត្តន៍ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
20ដូច្នេះ តើអ្វីទៅដែលធ្វើឱ្យពួកទាំងនោះមិនព្រមមានជំនឿ?
21ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្តាប់ គឺពួកគេមិនស៊ូជោតឡើយ។
22ផ្ទុយទៅវិញ ពួកដែលប្រឆាំងថែមទាំងបដិសេធទៀតផង។
23ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។
24ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងដល់ពួកគេពីទណ្ឌកម្មដ៏ឈឺចាប់បំផុតចុះ
25លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់ឡើយ។