At-Takathur

التكاثر

The Rivalry in Worldly Increase8 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

أَلۡهَىٰكُمُ ٱلتَّكَاثُرُ﴿١

1ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងរឿងកូនចៅច្រើនបានធ្វើឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ

حَتَّىٰ زُرۡتُمُ ٱلۡمَقَابِرَ﴿٢

2រហូតដល់ពួកអ្នកបានចូលទៅក្នុងផ្នូរ(ស្លាប់)។

كَلَّا سَوۡفَ تَعۡلَمُونَ﴿٣

3មិនដូច្នោះឡើយ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន។

ثُمَّ كَلَّا سَوۡفَ تَعۡلَمُونَ﴿٤

4ក្រោយមក មិនដូច្នោះឡើយ! ពួកអ្នកគង់តែនឹងដឹងជាមិនខាន។

كَلَّا لَوۡ تَعۡلَمُونَ عِلۡمَ ٱلۡيَقِينِ﴿٥

5មិនដូច្នោះឡើយ! ប្រសិនបើពួកអ្នកបានដឹងនូវការដឹងមួយយ៉ាងច្បាស់(ពួកនឹងមិនមានមោទនភាពនឹងរឿងនោះឡើយ)។

لَتَرَوُنَّ ٱلۡجَحِيمَ﴿٦

6ពួកអ្នកពិតជានឹងឃើញនរកជើហ៊ីមជាមិនខាន។

ثُمَّ لَتَرَوُنَّهَا عَيۡنَ ٱلۡيَقِينِ﴿٧

7បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់ផ្ទាល់នឹងភ្នែក។

ثُمَّ لَتُسۡـَٔلُنَّ يَوۡمَئِذٍ عَنِ ٱلنَّعِيمِ﴿٨

8ក្រោយមក នៅថ្ងៃនោះ ពួកអ្នកពិតជានឹងត្រូវគេសួរពីឧបការគុណទាំងឡាយ(ដែលពួកអ្នកធ្លាប់ទទួលបាន)ជាមិនខាន។

RELATED SURAHS