القارعة
The Striking Calamity • 11 ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
1ថ្ងៃបរលោក។
2តើអ្វីទៅជាថ្ងៃបរលោក?
3ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាថ្ងៃបរលោកនោះ?
4គឺថ្ងៃដែលមនុស្សលោកប្រៀបដូចជាសត្វមេអំបៅដែលហើរប្រសេចប្រសាច។
5ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។
6រីឯអ្នកដែលជញ្ជីង(ទង្វើល្អ)របស់គេធ្ងន់ជាង
7រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្ត(ក្នុងឋានសួគ៌)។
8ហើយចំណែកឯជនណាដែលជញ្ជីង(ទង្វើល្អ)របស់គេស្រាលជាង
9កន្លែងស្នាក់អាស្រ័យរបស់គេ គឺឋាននរក។
10តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា តើអ្វីទៅជាឋាននរកនោះ?
11គឺជាភ្លើងដ៏សែនក្តៅបំផុត។