Al-'Adiyat

العاديات

The Chargers11 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

وَٱلۡعَٰدِيَٰتِ ضَبۡحٗا﴿١

1(អល់ឡោះ)ស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់នៅក្នុងសមរភូមិ

فَٱلۡمُورِيَٰتِ قَدۡحٗا﴿٢

2(ទ្រង់)ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើង

فَٱلۡمُغِيرَٰتِ صُبۡحٗا﴿٣

3(ទ្រង់)ស្បថនឹងសត្វសេះដែលវាបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម

فَأَثَرۡنَ بِهِۦ نَقۡعٗا﴿٤

4ដោយធ្វើឱ្យធូលីហុយទ្រលោម

فَوَسَطۡنَ بِهِۦ جَمۡعًا﴿٥

5ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។

إِنَّ ٱلۡإِنسَٰنَ لِرَبِّهِۦ لَكَنُودٞ﴿٦

6ពិតប្រាកដណាស់ មនុស្សលោក ពិតជារមិលគុណបំផុតចំពោះព្រះជាម្ចាស់របស់គេ។

وَإِنَّهُۥ عَلَىٰ ذَٰلِكَ لَشَهِيدٞ﴿٧

7ហើយពិតប្រាកដណាស់ រូបគេជាសាក្សីចំពោះការរមិលគុណនោះ។

وَإِنَّهُۥ لِحُبِّ ٱلۡخَيۡرِ لَشَدِيدٌ﴿٨

8ហើយពិតប្រាកដណាស់ គេពិតជាស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងុបងល់។

۞ أَفَلَا يَعۡلَمُ إِذَا بُعۡثِرَ مَا فِي ٱلۡقُبُورِ﴿٩

9តើគេមិនដឹងទេឬថា នៅពេលដែលគេ(អល់ឡោះ)បានឱ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ (តើអ្វីទៅដែលនៅរង់ចាំរូបគេនោះ)?

وَحُصِّلَ مَا فِي ٱلصُّدُورِ﴿١٠

10ហើយគេនឹងលាតត្រដាងនូវអ្វីដែលនៅក្នុងដួងចិត្ត។

إِنَّ رَبَّهُم بِهِمۡ يَوۡمَئِذٖ لَّخَبِيرُۢ﴿١١

11ពិតប្រាកដណាស់នៅថ្ងៃនោះ ព្រះជាម្ចាស់របស់ពួកគេពិតជាដឹងបំផុតចំពោះពួកគេ។

RELATED SURAHS