Al-Humazah

الهمزة

The Gossipmonger9 ayahsMeccan

بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

وَيۡلٞ لِّكُلِّ هُمَزَةٖ لُّمَزَةٍ﴿١

1ភាពវិនាសអន្តរាយ គឺចំពោះអ្នកដែលនិយាយដើមគេ និងមួលបង្កាច់អ្នកដទៃ។

ٱلَّذِي جَمَعَ مَالٗا وَعَدَّدَهُۥ﴿٢

2ជាអ្នកដែលប្រមូលទ្រព្យសម្បត្ដិ និងរាប់ចំនួនវាទុក

يَحۡسَبُ أَنَّ مَالَهُۥٓ أَخۡلَدَهُۥ﴿٣

3ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេអាចជួយឲ្យគេមានជីវិតអមតៈ(ក្នុងលោកិយ)បាន។

كَلَّاۖ لَيُنۢبَذَنَّ فِي ٱلۡحُطَمَةِ﴿٤

4ពុំដូច្នោះឡើយ! តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងឋាននរក។

وَمَآ أَدۡرَىٰكَ مَا ٱلۡحُطَمَةُ﴿٥

5តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជាឋាននរកនោះ?

نَارُ ٱللَّهِ ٱلۡمُوقَدَةُ﴿٦

6គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់

ٱلَّتِي تَطَّلِعُ عَلَى ٱلۡأَفۡـِٔدَةِ﴿٧

7ដែលវានឹងឆាបឆេះដល់បេះដូង(ពួកគេ)។

إِنَّهَا عَلَيۡهِم مُّؤۡصَدَةٞ﴿٨

8ជាការពិតណាស់ នៅលើពួកគេ គឺមានគម្របបិទជិត។

فِي عَمَدٖ مُّمَدَّدَةِۭ﴿٩

9ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែង។

RELATED SURAHS